អ៊ុំ សេរីរ័ត្ន របួសមិនទាន់ជាស្រួលបួលផង ពេលនេះ អ៊ុំ វិចិត្រ របួសម្នាក់ទៀត

0
53

កីឡាករអ្នកចាំទីរបស់ក្រសួងការពារ អ៊ុំ វិចិត្រ បានរងរបួសស្មា អំឡុងពេលលោតសង្គ្រោះបាល់របស់កីឡាករបរទេស នៃក្រុមអង្គរថាយហ្គឺរ RAMOS ALEXIS ។

ចំពោះរបួសនេះ អតីតអ្នកចាំទីជម្រើសជាតិរូបនេះ បានបង្ហើបថា មានការឈឺចាប់ខ្លាំងនឹងសាច់ដុំ ដែលអាចប្រើរយៈពេលយ៉ាងហោចណាស់ក៏ ១ សប្តាហ៍ ដើម្បីអាចសះស្បើយបាន ក្នុងករណីបើនៅឈឺទៀតទាល់តែត្រូវរកគ្រូពេទ្យជំនាញ មកត្រួតពិនិត្យរបួសនេះ ។

គួររំលឹកផងដែរថា ក្រសួងការពារជាតិមានកីឡាករអ្នកចាំទីរបួសដល់ទៅ ២ រូប គឺមានកីឡាករ អ៊ុំ សេរីរ័ត្ន និង អ៊ុំ វិចិត្រ ជាបងប្អូននឹងគ្នា ធ្វើឱ្យក្រុមមួយនេះកំពុងតែប្រឈមនឹងបញ្ហាខ្វះអ្នកចាំទី ៕

ដោយ៖ ​ឃូរ៉ា

Loading...