ប្រធានអ៊ឺរ៉ុបស្នើរឱ្យលីគអ៊ឺរ៉ុបទាំងអស់ លុបចោល ដើម្បីកម្ចាត់ កូវីដ១៩

0
377

លោក Emmanuel Macron ប្រធានាធិបតីបារាំង និង ត្រូវតំណាងឱ្យបារាំង ដែលជាប្រធានផ្លាស់វេនរបស់សហភាពអឺរ៉ុបឆ្នាំនេះ បានសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកអឺរ៉ុបទាំងឡាយ គួរតែរៀនតាមបារាំង ពោលគឺបិទសកម្មភាពកីឡាទាំងអស់ក្នុងឆ្នាំនេះចោលទៅ។

ក្នុងនោះលោកក៏បានលើកឡើងចំៗឈ្មោះប្រទេសដូចជា អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង អេស្ប៉ាញ ដែលជាប្រទេសលំដាប់កំពូលទាំង១០ មានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ឱ្យប្រញាប់ប្រញាល់ បិទលីគកំពូលទាំងអស់របស់ខ្លួនចោលទៅ ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩ ក្នុងប្រទេសខ្លួន សហគមន៍អឺរ៉ុប ក៏ដូចជាពិភពលោកផងដែរ ។

គួររំលឹកផងដែរថា នៅអឺរ៉ុបមានប្រទេស ៣ ហើយ ដែលបានប្រកាសរំសាយលីគកំពូលរបស់ខ្លួនមានដូចជា ប៊ែលហ្សិក ហូឡង់ និង បារាំងដែលជាអ្នកចាប់ផ្តើមដំបូងគេបង្អស់ ៕

Loading...