បឹងកេតជាក្លិបតែ១គត់នៅកម្ពុជា ដែលកាត់ប្រាក់ខែកីឡាករព្រោះកូវីដ១៩

0
410

នៅក្នុងប្រទេសកម្ពុជាវិបត្តិកូវីដ ១៩ បានអូសបន្លាយអស់រយៈពេលប្រមាណជាជាង ២ ខែមកហើយ ក្នុងនោះដែរបាល់ទាត់កម្ពុជាបានផ្អាកសកម្មភាពចាប់តាំងតែពីដើមខែមេសារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ។

ក្នុងនោះដែរក្លិបបាល់ទាត់អាជីពនានានៅក្នុងកម្រិតលីគកំពូលកម្ពុជាស្ទើរតែទាំងអស់ ដែលមិនសូវជាមានអ្នកជួយផ្គត់ផ្គង់ឧបត្ថម្ភនោះ កំពុងតែជួបការខ្វះខាត និង ជួបបញ្ហាហិរញ្ញវត្ថុ ។

មកទល់នឹងពេលនេះ មានក្លិបមួយចំនួនបានប្រកាសអំពីគម្រោងកាត់បន្ថយប្រាក់ខែបុគ្គលិក និង កីឡាករ ដើម្បីជួយសម្រួលជីវភាពក្លិបឱ្យដំណើរការទៅមុខបន្តទៀត ។ ដោយឡែកមកដល់ពេលនេះមានតែក្លិបបឹងកេតមួយប៉ុណ្ណោះ បានប្រកាសជាផ្លូវការថាខ្លួននឹងធ្វើការកាត់បន្ថយប្រាក់ខែបុគ្គលិក និង​ កីឡាករ ចំនួន ៥០% ខណៈដែលក្លិបផ្សេងៗទៀត មិនមានព័ត៌មានទាក់ទងនឹងការកាត់ប្រាក់ខែនេះឡើយ ៕

Loading...