កម្ពុជា ឈរនៅពាក់កណ្តាលតារាងចំណាត់ថ្នាក់ Futsal ពិភពលោក

0
2543

ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា (បាល់ទាត់ក្នុងសាល) កំពុងតែឈរនៅលេខរៀងទី១០៧ នៃតារាងពិន្ទុក្រុមជម្រើស ជាតិហ្វូតសាលអន្តរជាតិ ក្នុងចំណោមប្រទេសទាំង១៧០ នៃសហព័ន្ធកីឡាមួយនេះ។

បើធៀបក្នុងតំបន់អាស៊ានវិញ កម្ពុជា ស្ថិតនៅលេខរៀងកណ្តាលគេ ពោលគឺលេខរៀងទី៦ ក្នុងចំណោម១១ប្រទេសនៃតំបន់មួយនេះ ពីលើក្រុមទីម័រខាងកើត ប៊្រុយណេ សិង្ហបូរី ឡាវ និង ហ្វីលីពីន ខណៈដែល ថៃ កាន់កាប់កំពូលតារាងនៃតំបន់អាស៊ាននេះ ហើយថែមទាំងជាប់លេខរៀងទី១៧ នៅលើពិភពលោកទៀតផង។

គួរបញ្ជាក់ដែរថា ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ហាក់មិនសូវមានលទ្ធភាពខ្លាំងក្នុងការប្រកួតប្រជែងក្នុងតំបន់ឡើយ ដោយក្នុងការប្រកួតប្រជែងក្នុងពាន AFF Futsal កាលពីពេលកន្លងទៅកម្ពុជា ទទួលលទ្ធផលចាញ់គ្រប់ប្រកួត ហើយស្ទើរតែរកគ្រាប់បាល់មិនបានផង ក្នុងការប្រកួតទាំងមូល៕

Loading...