ចាំអ៊ុត ថ្ងៃទី១៨ មិថុនា តើកម្ពុជា ស្ថិតនៅពូលណា ដឹងមុនថា មិនប៉ះ វៀតណាម ម៉ាឡេ និង អ៊ឺរ៉ាក់ឡើយ

0
1825

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ ឆ្នាំកម្ពុជា បានឡើងទៅចូលរួមក្នុងពានរង្វាន់ AFC U19 Championship ២០២០ វគ្គចែកពូលនៅប្រទេសអូប៊េគីស្ថាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ដល់ ៣១​ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។

ក្នុងនោះដែរការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ខែក្រោយនេះហើយ ដោយកម្ពុជាស្ថិតនៅក្នុងប្រអប់កម្រិតទី ៣ រួមជាមួយនឹងម៉ាឡេស៊ី វៀតណាម និង អ៊ីរ៉ាក់ ដែលមានន័យថា កម្ពុជា និង មិនប៉ះជាមួយក្រុមទាំង ៤ នេះឡើយ ។

គួររំឭកដែរថា នេះជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជាលើកទី ១ ហើយ ដែលបានឡើងមកចូលរួមក្នុងការប្រកួតកម្រិតអាស៊ីបែបនេះ ក្នុងរយៈពេលជាង ៥០ ឆ្នាំចុងក្រោយនេះ ដែលកាលពីអតីតកាលកម្ពុជា​ធ្លាប់ចូលរូមពាននេះបាន ៣ លើកនៅឆ្នាំ ១៩៦៣, ១៩៧២,​ ១៩៧៤ ៕

Loading...