Akihiro Kato នឹងបន្តចែកអង្ករលើសពី៣ខែទៀត ប្រសិនបើស្ថានភាពកូវីដ១៩ មិនទាន់ធូរស្រាល

0
306

ក្លិបបាល់ទាត់អង្គរថាយហ្គើរបានបើកការចុះឈ្មោះដើម្បីទទួលបានអង្ករពីក្លិប សម្រាប់ជួយសម្រាលទុក្ខលំបាកដល់អ្នកគាំទ្រក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ ១៩ ។

លោក Akihiro Kato ម្ចាស់ក្លិបខាងលើបានបញ្ជាក់ថា លោក និង ម្ចាស់ឧបត្ថម្ភ ៣ រូបទៀត បានកៀងគរប្រាក់ចំនួន ២៥០០០ ដុល្លារ ដែលបានយកមកបែងចែកជាសម្ភារ និង អង្ករយកមកចែកជូនអ្នកគាំទ្រដែលខ្វះខាត ។

គួរបញ្ជាក់ដែរថា គម្រោងការចែកអង្គរនេះ នឹងធ្វើការចែកជូនទៅដល់ ៤០០ គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបានអង្ករ ២០ គីឡូ ក្នុងខែឧសភា មិថុនា និង កក្កដា ពោលគឺចំនួន ៣ ខែ ហើយលោកបានបន្តថា អាចនឹងធ្វើការចែកជូនបន្តទៅមុខទៀត ប្រសិនបើស្ថានភាពកូវីដ ១៩ មិនទាន់បានធូរស្បើយ ៕

 

Loading...