ក្លិបលីគកំពូលឥណ្ឌា ចង់បាន Thitiphan ទៅជួយក្រុមក្នុងពាន AFC Champions League

0
192

Thitiphan Puangjan ខ្សែបម្រើជម្រើសជាតិថៃ កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបជើងឯកលីគកំពូលនៃប្រទេសឥណ្ឌា ATK (Atléctico de Kulkata) ។

កីឡាករ Thitiphan ធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិថៃចាប់តាំងពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន ដោយលេងបាន ៦១ ប្រកួត រកគ្រាប់បាល់បាន ១៧ គ្រាប់ ហើយធ្លាប់ទៅលេងដល់ក្លិបលីគកំពូលជប៉ុន Oita Trinita ដោយបង្ហាញខ្លួនបាន ២០ ប្រកួត ។

គួរបញ្ជាក់ដែរថា កីឡាកររូបនេះបច្ចុប្បន្នកំពុងលេងនៅក្លិបអ្នកមានម៉ាឡេស៊ី ដែលម្ចាស់ក្លិបជារាជវង្សក្សត្រម៉ាឡេស៊ី Johor Darul Ta’zim ដោយទើបតែបានផ្ទេរទៅនៅរដូវកាលថ្មីនេះ តែមិនទាន់បានចូលប្រកួតនៅឡើយទេ ព្រោះតែកូវីដ ១៩ ៕

Loading...