FC Seoul យកតុក្តតាសិច មកធ្វើអ្នកគាំទ្រកីឡាករ

0
291

ក្លិបបាល់ទាត់ FC Seoul របស់លីគកំពូលកូរ៉េខាងត្បួង (K-League 1) បាននឹកឃើញវិធីសាស្រ្តមួយដើម្បីឱ្យកីឡាករមានកម្លាំងចិត្តក្នុងការប្រកួត ដោយបានយកអ្នកគាំទ្រសិប្បនិម្មិតដែលមានតុក្តតា ប្រុសស្រី ដែលមានស្លៀកពាក់ដូចជាអ្នកគាំទ្រមែនទែន ។

ក្នុងនោះដែលអ្វីដែលគេសង្កេតឃើញ គឺអ្នកគាំទ្រដែលជាតុក្តតាស្រីៗនោះ គឺសុទ្ធតែជាតុក្តតាសិច ដែលមានដងខ្លួន ស៊ិចស៊ី គួរឱ្យក្នាញ់ខ្លាំង ។ ក្រោយបញ្ចប់ការប្រកួត ក្រុម FC Seoul បានយកឈ្នះក្រុម GWANGJU ដោយលទ្ធផល ១ ទល់នឹង ០ ។

គួរបញ្ជាក់ដែរថា ដោយសារតែកូវីដ ១៩ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងផ្អាកលីគរបស់ខ្លួន ចាប់តាំងពីខែមីនាមកម្ល៉េះ ដោយទើបតែបើកបន្តការប្រកួតវិញ បាន ២ សប្តាហ៍តែប៉ុណ្ណោះ ដោយមិនមានអ្នកគាំទ្រ និង មានការរក្សាគម្លាត ៕

Loading...