Modric ប្រកាសថានឹងចូលនិវត្តន៍ឆាប់ៗនេះហើយ

0
94

កាលពីពេលថ្មីៗនេះ កីឡាករ Luka Modrić ត្រូវបានផ្តល់បទសម្ភាសថាខ្លួនបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចូលនិវត្តន៍នៅក្នុងក្លិបបច្ចុប្បន្ននេះ (Real Madrid) ដោយមិនចង់ទៅកាន់ក្លិបណាដទៃទៀតឡើយ ។

កីឡាករដែលជួយឱ្យក្រូអាតបានជើងឯករង FIFA World Cup កាលពីឆ្នាំ ២០១៨ កន្លងទៅនេះ បានបញ្ជាក់ថាខ្លួនគេអាចនៅមានកម្លាំងលេងបានល្អប្រហែលជា ២ ឆ្នាំទៀត ដូចនេះវាជាវ័យជ្រេល្មមសម្រាប់គេចូលនិវត្តន៍ដែរហើយ ។

គួររំឭកថា កីឡាកររូបនេះបានផ្ទេរមកពីក្លិបនៅលីគកំពូលអង់គ្លេស ​Tottenham Hotspur កាលពីឆ្នាំ ២០១២ មកកាន់ទឹកដីអេស្ប៉ាញនេះ ដោយគិតមកទល់នឹងពេលនេះអស់រយៈពេលបាន ៩ រដូវកាលហើយ ៕

Loading...