ខ្លឹមខ្មៅ អ្នកប្រដាល់ល្បីល្បាញ តែពេលកូនឈឺគ្មានលុយមួយរៀល ទទួលបានការជួយជ្រមជ្រែងពីបងស្រីម្នាក់

0
90

ពាក្យចាស់ពោលថា គ្មានអ្វីពិបាកជាងក្រហើយកូនឈឺនោះឡើយ ងាកមកមើលកីឡាករប្រដាល់ដ៏ល្បីមួយរូបរបស់កម្ពុជាគឺកីឡាករ ខ្លឹមខ្មៅ បានធ្លាក់ខ្លួនយ៉ាងខ្លាំងក្រោយមិនសូវមានប្រកួតច្រើនហើយមិនមានមុខរបរអ្វីក្រៅពីនេះ ។

មិនត្រឹមតែរកមិនសូវបានឡើយ កីឡាកររូបនេះកំពុងតែមានបន្ទុកជាអ្នករ៉ាប់រងក្រពះគ្រួសារដែលមានកូន ២ នាក់ក្នុងបន្ទុក ហើយពេលនេះកូនទាំង ២ របស់គាត់បានធ្លាក់ខ្លួនឈឺគ្រុនឈាមទាំង ២ នាក់ទៀត ។

ទោះបីជាមានឈ្នះមេដាយ ខ្សែក្រវ៉ាត់ និង ពានជាច្រើនក៏ពិតមែន តែកីឡាកររូបនេះបានបញ្ជាក់ថាខ្លួនគ្មានសល់អ្វីឡើយក្រៅតែពីជីវភាពដ៏លំបាកលំបិនដូចសព្វថ្ងៃនេះ ។ ទោះជាបែបនេះក្តីពេលនេះលោកបានទទួលបាននូវថរិកាមួយចំនួនពីសប្បុរសជនដែលបានទទួលការជួយរៃអង្គាសពីបងស្រីអូន ដែលជួយឱ្យកីឡាកររូបនេះ អាចដោះទាល់ និង ព្យាបាលកូនបានមួយគ្រាតទៅទៀត ៕

 

Loading...