គ្រូបង្វឹកចិន ស្នើសុំសហព័ន្ធបញ្ជូលកីឡាករបរទេសសុទ្ធចូលសញ្ជាតិ ១០នាក់ទៀត ដើម្បីបានឡើង World Cup ផុយ

0
401

សហព័ន្ធកីឡាបាល់ទាត់ចិនបានប្រកាសថា នាពេលខាងមុខនេះខ្លួននឹងចាប់ផ្តើមជ្រើសរើសកីឡាករចូលសញ្ជាតិចិនមកពីបរទេសបន្ថែមទៀត ព្រោះវាមិនទាន់គ្រប់គ្រាន់ឡើយនាពេលបច្ចុប្បន្ននេះដើម្បីបានបង្ហាញខ្លូននៅក្នុងព្រឹត្តិការណ៍ FIFA World Cup សាជាថ្មីម្តងទៀត ។

បច្ចុប្បន្នចិនមានកីឡាករចូលសញ្ជាតិចំនួន ១១ រូបហើយ ខណៈដែលគម្រោងបន្ទាប់របស់ចិនគឺគ្រោងនឹងបញ្ចូលកីឡាករមិនក្រោម ១០ នាក់បន្ថែមទៀតឱ្យចូលក្នុងក្រុមជម្រើសជាតិរបស់ខ្លួន ខណៈដែលគ្រូបង្វឹកបានបញ្ជាក់ថា កីឡាករចូលសញ្ជាតិពិតជាលេងបានល្អណាស់ ថែមទាំងលើកគុណភាពក្រុមចិនយ៉ាងខ្លាំង ដូចនេះលោកស្នើរឱ្យសហព័ន្ធដាក់បញ្ចូលកាន់តែច្រើនគឺកាន់តែល្អ ។

គួរបញ្ជាក់ដែរថា ចិនធ្លាប់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup បានតែម្តងគត់កាលពីឆ្នាំ ២០០២ ដែលមិនអាចរកបានគ្រាប់បាល់ទាល់តែសោះ ដែលស្ថិតនៅបាតតារាង នឹងត្រូវក្រុមផ្សេងៗរួមមានប្រស៊ីល តួរគី និង កូស្តារីកា លត់ទក់សាច់នឹងជំពាក់គ្រាប់បាល់គេដល់ទៅ ៩ គ្រាប់ ៕

Loading...