Ben Davis តកុងត្រា២ឆ្នាំទៀតនៅ Fullham

0
243

កីឡាករកូនកាត់ថៃ Ben Davis បានសម្រេចចិត្តបន្តកុងត្រានៅក្លិបរបស់អង់គ្លេស ​Fullham FC រយៈពេល ២ ឆ្នាំបន្តទៀត ដោយបន្តរហូតដល់ឆ្នាំ ២០២៣ ។

កីឡាករថៃរូបនេះ បានឱកាសទៅលេងនៅក្លិបមួយនេះ ក្រោយពេលដែលសហព័ន្ធកីឡាបាល់ទាត់ថៃ សម្រេចបញ្ចូនគេទៅសម្រួចសមត្ថភាពដោយបានទៅហ្វឹកហាត់នៅទីនោះ បន្ទាប់មកក៏បានចូលក្នុងឈុតយុវជន និង ចុងក្រោយនេះ បានឡើងមកលេងឈុត B របស់ Fullham (ឈុតយុវជនអាយុក្រោម ២៣ ឆ្នាំ) ។

គួររំឭកដែរថា យុវជនវ័យ ១៩ ឆ្នាំរូបនេះ ត្រូវបានថៃអូសទាញមកជម្រើសជាតិថៃបានសម្រេច បន្ទាប់ពីកីឡាករនេះលេងបានយ៉ាងល្អឱ្យជម្រើសជាតិសិង្ហបុរី និង សន្យានាំកីឡាកររូបនេះបានល្បី ប្រសិនដូរមកចូលជម្រើសជាតិថៃ ៕

Loading...