លីគកំពូលជប៉ុនអនុញ្ញាតិឱ្យមានអ្នកទស្សនាវិញហើយ តែមើលត្រូវដាក់ Silent

0
147

កាលពីដើមខែមិថុនាកន្លងទៅនេះលីគកំពូលជប៉ុនត្រូវបានរដ្ឋាភិបាលអនុញ្ញាតិឱ្យមានការប្រកួតឡើងវិញនាដើមខែក្រោយ គឺខែកក្កដាខាងមុខនេះ ដោយធ្វើការប្រកួតបិទទ្ចារមិនអនុញ្ញាតិឱ្យមានអ្នកគាំទ្រនៅឡើយទេ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកគាំទ្រកីឡាបាល់ទាត់ជប៉ុនបានទទួលនូវដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីសហព័ន្ធកីឡាបាល់ទាត់ជប៉ុន គឺការអនុញ្ញាតិឱ្យមានអ្នកគាំទ្រវិញក្នុងការចាប់ផ្តើមប្រកួតឡើងវិញនេះ ។

ត្បិតតែមានការអនុញ្ញាតិឱ្យចូលទស្សនាឡើងវិញមែន ក៏ប៉ុន្តែមិនត្រូវបានគេអនុញ្ញាតិឱ្យមានការហ៊ោកញ្ជ្រៀវ ឬ ក៏ស្រែកគាំទ្រឡើយ ហើយចំនួនទស្សនិកជនត្រូវបានគេកំណត់ឱ្យមានយ៉ាងច្រើនត្រឹមតែ ៥ ពាន់នាក់តែប៉ុណ្ណោះ ៕

   

Loading...