តំណែងអ្នកចាត់ការ PSG កំពុងតែរង្គោះរង្គើ ក្រោយចាញ់ពីយប់មិញ

0
144

កាលពីយប់មិញ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ នេះ ក្រុមបាល់ទាត់ PSG បានចាញ់ក្រុម Bayern Munich ដោយលទ្ធផល ០ ទល់នឹង ១ ដែលធ្វើឱ្យក្រុមមកពីទីក្រុង Munich លើកពានរង្វាន់ UEFA Champions League រដូវកាល ២០២០ នេះជាលើកទី ៦ របស់ប្រវត្តិសាស្ត្រក្លិប ។

បើក្រឡេកមកមើលក្រុមចាញ់ឯនេះវិញ Paris Saint Germaint បានត្រឹមតែសម្រក់ទឹកភ្នែកក្រោយបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រទៅហើយ តែបែរជាមកចាញ់ដោយលទ្ធផលចុកឈាមទៅវិញ ។ ការដែរចាញ់មិនអាចយកពាននេះបានកំពុងតែធ្វើឱ្យលោក Thomas Tuchel អ្នកចាត់ការក្រុមយក្សបារាំងមួយនេះ ប្រឈមមុខនឹងការបាត់បង់តំណែងរបស់ខ្លួនក្រោយពេលដែលធ្វើមិនបានល្អឥតខ្ចោះក្នុងពានមួយនេះ ។

គួររំឭកដែរថា PSG មិនរំពឹងអ្វីទេនៅរដូវកាលនេះត្បិតអីលីគបារាំងបានរំសាយ ដោយផ្តោតតែលើការប្រកួត Champions League នេះដែលជាក្តីស្រមៃរបស់ក្លិបតែមួយប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០ នេះ តែបែរជាភ្លាត់របូតពានពីដៃបែបនេះទៅវិញ ៕

Loading...