ចុមម៉េចចឹង Joshua លួចទាក់ទងប្រពន្ធ Mahrez

0
159

កីឡាករអ្នកប្រដាល់ Anthony Joshua ស្តេចប្រដាល់ដ៏ល្បីរបស់ចក្រភពអង់គ្លេស ត្រូវបានគេប្រទះឃើញណាត់ជួបជាលក្ខណៈលាក់កំបាំងទាំងកណ្តាលអាធ្រាត្រ ជាមួយនឹងនាង Rita Mahrez នៅក្នុងក្លិបរាត្រីមួយកន្លែង នៅក្នុងទីក្រុងឡុងដ៏នៃប្រទេសអង់គ្លេស ។

ក្នុងនោះ គេបានឃើញស្ត្រីកូន២ ដែលមានជាប្រពន្ធរបស់កីឡាករ Riyad Mahrez ខ្សែបម្រើប្រយុទ្ធនៃក្លិប Manchester City បានដាក់ដៃនៅលើភ្លៅទាំងសងខាងស្ដេចប្រដាល់រូបនេះ ក្នុងសភាពដ៏ស្និទ្ធស្នាលបំផុត ខណៈដែលស្វាមីរបស់នាង កីឡាករ Mahrez កំពុងតែឆ្លងកូវីដ១៩ និង ត្រូវដាក់ឱ្យនៅដាច់ដោយឡែក មិនអាចចេញទៅណារួច។

យោងតាមប្រភពព័ត៌មាន បានបង្ហាញថា ដោយសារតែរវល់ក្នុងអាជីពបាល់ទាត់ Mahrez និង ប្រពន្ធខ្លួននាង​​ Rita បានសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា ដោយពួកគេជួបគ្នាតែម្តងម្កាលប៉ុណ្ណោះ ពោលគឺ នៅពេល Mahrez សម្រាកពីបាល់ទាត់។

គួរឱ្យដឹងដែរថា ទោះបីជាមានភស្តុតាងបែបនេះក្តី ក្រោយពីទទួលបាននូវព័ត៌មានបែកធ្លាយនេះ ភ្នាក់ងាររបស់អ្នកប្រដាល់ Anthony Joshua​ បានច្រានចោលការចោទប្រកាន់នេះ ដោយបង្វែរថាអាចជាការយល់ច្រឡំដោយប្រការណាមួយ ហើយនៅតែរក្សាជំហរថាកីឡាករខ្លួនស្អាតស្អំ មិនមានពាក់ព័ន្ធរឿងស្នេហាត្រីកោណ ជាមួយនឹងនាង Rita  ដែលជាប្រពន្ធ Mahrez ឡើយ៕

ប្រភព៖ DailyMail

Loading...