Barcelona យក Depay បានហើយនៅឡើយតែប្រកាសជាផ្លូវការ

0
199

ក្លិបបាល់ទាត់ Barcelona បានយល់ព្រមផ្តល់តម្លៃឱ្យ ក្លិបលេខ ២ បារាំង Olympique Lyon ក្នុងតម្លៃ ២០ លានអឺរ៉ូ ដើម្បីទិញយកខ្សែប្រយុទ្ធ Memphis Depay ក្រោយពេលដែលលេចឮថា Manchester United កំពុងតែចាប់អារម្មណ៍មកលើកីឡាកររូបនេះ ។

កីឡាកររូបនេះ គឺស្ថិតនៅក្នុងកែវភ្នែករបស់លោក Koeman អ្នកចាត់ការថ្មីក្លិប Barcelona ក្នុងការយកមកជំនួសតំណែងប្រយុទ្ធរបស់ Messi ដ្បិតអី Messi អាចនឹងចាកចេញនារដូវកាលក្រោយនេះហើយ បន្ទាប់ពីផុតកុងត្រា ។

គួរឱ្យដឹងដែរថា កីឡាករ Memphis Depay ត្រូវបានក្លិប Manchester United ចាប់អារម្មណ៍ហើយគ្រោងនឹងធ្វើការចរចាយក ក៏ប៉ុន្តែពេលនេះ Barcelona បានកាត់មុខយកបាត់ទៅហើយ ដោយនៅឡើយរងចាំតែថ្ងៃចុះកុងត្រាតែប៉ុណ្ណោះ ៕

ប្រភព៖ TheSun

Loading...