AFC U19 ប្រកាសលើកទៅឆ្នាំក្រោយជាផ្លូវការ

0
689

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញសេចក្តីប្រកាសជាបន្ទាន់កាលពីថ្ងៃសុក្រ ទី ១១ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយបានសម្រេចលើកការប្រកួតពានរង្វាន់ AFC U19 Championship 2020 ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០២០ ទៅធ្វើឡើងនៅដើមឆ្នាំ ២០២១ វិញ ។

ដ្បិតតែជាបានកំណត់យកដើមឆ្នាំ ២០២១ ក៏ពិតមែន ក៏ប៉ុន្តែ AFC នៅមិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ ដោយសារតែព្រួយបារម្ភបញ្ហាកូវីដ ១៩ ដែលនាំឱ្យលើកពេលដូចជាពេលនេះជាដើម ។

គួរឱ្យដឹងដែរថា នេះគឺជាលើកដំបូងសម្រាប់កម្ពុជា ក្រោយមានការខកខានលេងពាននេះអស់រយៈពេល ៦០ គត់ ហើយក៏ជាលើកដំបូងដែលថៃខានបានទៅលេងពានរង្វាន់នេះជាលើកដំបូង ក្រោមថ្វីជើងកីឡាករយុវជនកម្ពុជា ៕

  

ប្រភព៖ ​AFC

Loading...