Chaowanasiri អ្នករាយការណ៍កីឡាថៃ ទទួលមរណៈភាពហើយ

0
212

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីព័ត៌មាននៅក្នុងប្រទេសថៃ បានចេញផ្សាយយ៉ាងព្រោងព្រាត ទាក់ទងករណីទទួលមរណៈភាពរបស់ពិធីការិនីកីឡាដ៏ល្បីល្បាញម្នាក់របស់ប៉ុស្តិ៍ទូរទស្សន៍ថៃ PPTV ដែលមានឈ្មោះថា Prapaporn Chaowanasiri ។

ពិធីការិនីកីឡាខាងលើ បានទទួលមរណៈភាព កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងវ័យត្រឹមតែ ៤១ឆ្នាំតែប៉ុណ្ណោះ ដោយសារមូលហេតុជំងឺមហារីក។

Prapaporn Chaowanasiri បានប្រឡូកធ្វើជាពិធីការិនីកីឡា នៅស្ថានីយ៍ទូរទស្សន៍ជាច្រើន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ លោកស្រី ធ្លាប់បានរាយការណ៍ពីព្រឹត្តិការណ៍បាល់ទាត់នៅក្នុងប្រទេសថៃជាច្រើន។

ក្រោយពីទទួលដំណឺងដ៏ក្រៀមក្រំនេះ បុគ្គលល្បីៗនៅក្នុងវិស័យបាល់ទាត់ថៃជាច្រើន បានផ្ញើរសាររំលែកទុក្ខ រួមមាន គ្រូបង្វឹកជម្រើសជាតិថៃ Kiattisak Sena Muang (Zico) និង អ្នកចាត់ការក្រុមជម្រើសជាតិនារីថៃទៀតផង៕

ប្រភព៖ Kapook

Loading...