លីគទី២កម្ពុជា បង្កើតឡើងវិញ មានក្រុមតែ១គត់អាចឡើងទៅលេង លីគកំពូល

0
194

កាលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបើកសិក្ខាសាលាស្ដីពីការប្រកួតជម្រើសជើងឯកកម្ពុជាលីគ ២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ។

ការប្រកួតលីគទី ២ នេះ មានក្រុមចូលរួមចំនួន ១០ ក្រុមរួមមាន សៀមរាបអេហ្វស៊ី កោះកុងអេហ្វស៊ី ឫទ្ធីសែន សមាគមបាល់ទាត់ព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ ISI Dangkor Senchey យុវជនភ្នំពេញក្រោន និង Tiffy Army U21 ។

ក្នុងនោះដែរក្រុមជើងឯកនឹងបានឡើងមកលេងនៅលីគកំពូលកម្ពុជា រដូវកាលក្រោយ ឆ្នាំ២០២១ តែប្រសិនបើក្រុមជាជើងឯកនោះមានក្រុមធំនៅលីគកំពូលកម្ពុជា (យុវជនភ្នំពេញក្រោន និង Tiffy Army U21) តំណែងឡើងទៅកាន់លីគកំពូលនឹងបានទៅលើក្រុមជើងឯករង។ តែប្រសិនបើក្រុមលេខ២នោះក៏ជាក្រុមដែលមានក្រុមធំនៅលីគកំពូលទៀតនោះ នឹងគ្មានក្រុមឡើងទៅលីគកំពូល២០២១ឡើយ ។

គួរឱ្យដឹងដែរថា កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទើបតែបើកដំណើរការលីគបាល់ទាត់នារីជាលើកដំបូង ដើម្បីត្រៀមខ្លួនឈានទៅដល់ការដណ្តើមមេដាយស៊ីហ្គេម ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ៕

ប្រភព៖ FFC

Loading...