​Conor McGregor ប្រកាសវ៉ៃជាមួយ Pacquiao ក្នុងប្រភេទប្រដាល់សកល

​Conor McGregor កីឡាករប្រដាល់ក្បាច់គុនចម្រុះ MMA បានប្រកាសជាផ្លូវការថា ការប្រកួតរបស់លោក ជាមួយនឹង ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ក្នុងពេលឆាប់ៗខាងមុខនេះ។
អ្វីដែលចាប់អារម្មណ៍នោះ ការប្រកួតនោះគឺជាការប្រកួតប្រដាល់សាកល ។ ទោះបីជាមិនមានជំនាញខ្លាំងខាងប្រដាល់សាកលក៏ពិតមែន ក៏ប៉ុន្តែកីឡាករអាមេរិកសញ្ជាតិ កូឌីវ័រ រូបនេះ បានប្រកាសថាខ្លួនមិនខ្លាចដៃគូប្រកួតប្រជែងឡើយ ដោយសន្យាថានឹងខ្លាំងក្លានៅថ្ងៃប្រកួត ។     ទោះបីជាបញ្ជាក់យ៉ាងច្បាស់ៗបែបនេះក្តី គេនៅមិនទាន់ដឹងអំពីកាលបរិច្ឆេទពិតប្រាកដនៃការប្រកួតនេះនៅឡើយ ដោយត្រូវរង់ចាំការប្រកាសជាផ្លូវការជាមុនសិន ។ ប្រភព៖ ​dailymail  ។