ច្រឹង ពលរដ្ឋ បានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់

0
260

បន្ទាប់ពីបញ្ចប់ការប្រកួត Metfone Cambodian League រដូវកាល២០២០ ប្រចាំសប្តាហ៍ទី១៥ កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយលទ្ធផល ២ស្មើ រវាងវិសាខា និង ណាហ្គាវើលដ៍ មក កីឡាករ ច្រឹង ពលរដ្ឋ បានក្លាយជាឪពុករបស់ក្មេងប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់។

ក្មេងប្រុសដែលត្រូវជាកូនប្រុសរបស់កីឡាករខ្សែបម្រើរបស់ក្លិបវិសាខារូបនេះ មានឈ្មោះថា ពលរដ្ឋ រឹទ្ធិ សាការីន (POLROTH RITH SAKARIN) ដែលបានកើតនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៤០ នាទីព្រឹក នៅគ្លិនិកសម្ភពកុមារ មួយកន្លែងក្នុងរាជធានីភ្នំពេញ។

គួរឱ្យដឹងដែរថា ក្រោយពីបានទទួលកូនប្រុសដ៏គួរឱ្យស្រឡាញ់ កីឡាកររូបនេះ ត្រូវបានមិត្តរួមអាជីពជូនពរជាហូរហៀរ។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះក៏បានទទួលនូវអំណោយ និង ការយកចិត្តទុកដាក់ពីសំណាក់ក្លិបវិសាខាផងដែរ៕

 

ប្រភព៖ ច្រឹង ពលរដ្ឋ-Polroth16

Loading...