អឺរ៉ង់ កោះហៅកីឡាករភ្លាមយកឈ្នះ អូប៊េគីស្ថាន ភ្លែត

0
172

កាលពីព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ង់ បានប្រកាសប្រមូលផ្តុំកីឡាកររបស់ខ្លួនចំនួន ២៣ នាក់ ដើម្បីត្រៀមប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន ២ ប្រកួត មុននឹងការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 វិលត្រលប់មកវិញសាជាថ្មី ។

ចំពោះការប្រកួតមិត្តភាពចំនួន ២ ប្រកួត ដែលក្រុមជើងខ្លាំងប្រចាំទ្វីបអាស៊ីមួយនេះ ត្រូវលេងគឺត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ូបេគីស្ថាន នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ នៅទីក្រុង Tashkent ប្រទេសអូប៊េគីស្ថាន ដោយបានយកឈ្នះអូប៊េគីស្ថាន ២ ទល់នឹង ១ និង ក្រុមបាល់ទាត់ជម្រើសជាតិម៉ាលី នៅទីក្រុង Antalya ប្រទេសទួរគី នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ។

គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអឺរ៉ង់ ត្រូវប្រកួតប៉ះជាមួយនឹង​ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នាខែតុលា ឆ្នាំ ២០២០ នេះ តែដោយសារតែកូវីដ១៩ ទើបសហព័ន្ធកីឡាបាល់ទាត់អាស៊ី សម្រេចលើកទៅឆ្នាំ ២០២១ ដោយមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ៕

ប្រភព៖ IFF

Loading...