ម៉ាឡេស៊ី អាចនឹងដកខ្លួនចេញពីវគ្គជម្រុះ World Cup និង ពាន AFF Suzuki Cup

0
705

លោក Stewart Ramalingang ប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី សម្តែងការព្រួយបារម្ភទៅនឹងបញ្ហាកូវីដ ១៩ ដែលអាចប៉ះពាល់ទៅនឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលត្រៀមចូលរួមប្រកួតធំនានា ជាច្រើននាឆ្នាំ ២០២១ ខាងមុខនេះ ។

malaysia-2018-aff-suzuki-cup_7gfdkiqvnwyr1av9de6ttap1h

ដោយសារវិធានការណ៍បិទប្រទេសរបស់រដ្ឋាភិបាល ក្រុម Johor Darul Tazím បានដកខ្លួនចេញពីពានរង្វាន់ AFC Champions League មួយទៅហើយ ។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត ម៉ាឡេស៊ី នឹងឈានទៅរកការដកខ្លួនចេញពីវគ្គជម្រុះ World Cup ជាបន្តទៀតនៅខែមីនា ហើយវាអាចនឹងរាលដាលដល់ AFF Suzuki Cup ទៀតប្រសិនបើកាន់តែធ្ងន់ធ្ងរ ។

home-jersey-2020-johor-darul-tazim_1h7evn1mrmzhf10hhpq0ce0cgq

U18_1565830810

គួរឱ្យដឹងដែរថា ម៉ាឡេស៊ីបានចេញវិធានការណ៍បិទប្រទេស ក្រោយពេលដែលរលកទី ២​ នៃកូវីដ១៩ បានធ្វើឱ្យប្រទេសនេះមានអ្នកឆ្លងរាប់ពាន់នាក់ក្នុង១ថ្ងៃៗ ៕

VET18_151218_AFF

ប្រភព៖ smmsport

Loading...