កីទ្បាករជម្រើសជាតិកូរ៉េខាងត្បូង ១០ នាក់ បានតេស្ត៍វិជ្ជាមានជំងឺ Covid-19

0
207

ថ្មីៗនេះសហព័ន្ធបាល់ទាត់របស់ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថាមានកីទ្បាករសរុប ១០នាក់ បាន  តេស្ត៍វិជ្ជាមាននៃជំងឺ Covid-19 ។  ហើយជុំវិញបញ្ហានេះមានកីទ្បាករ ៦ នាក់ និងបុគ្គលិក ២ នាក់បានតេស្ត៍វិជ្ជាមាននៃ Covid-19 ជាងមួយសប្តាហ៍ហើយមុនពេលក្រុមជម្រើសជាតិកូរ៉េខាងត្បូងប្រកួតចាញ់ក្រុមជម្រើសជាតិ Mexico បញ្ចប់លទ្ធផល ៣-២ កន្លងទៅនេះ។

125343979_10159623263803836_1228409449274253139_o

125203914_10159623263103836_1379064807334414878_o

ដោយទ្បែកចំពោះកីទ្បាករខ្សែប្រយុទ្ធរបស់ក្រុម RB Leipzing សញ្ជាតិកូរ៉េខាងត្បូង Hwang Hee-Chan និងបុគ្គលិកផ្សេងទៀតបានតេស្ត៍វិជ្ជាមាននៃជំងឺ Covid-19 នេះដែរកាលពីថ្ងៃអង្គារ៍ដោយក្រុមជម្រើសជាតិ South Korea បានយកឈ្នះក្រុមជម្រើសជាតិ Qata បញ្ចប់លទ្ធផល ២ -០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

125532037_10159623262633836_6562391416683501782_o

សូមបញ្ជាក់យោងតាមសេចក្តីថ្លៃងការណ៍របស់ក្លិបនេះថាបន្ទាប់ពីកីទ្បាករ Hwang Hee-Chan បានតេស្ត៍វិជ្ជាមាននៃជំងឺ Covid-19 នេះហើយ បច្ចុប្បន្ននេះរូបលោកកំពុងតែនៅដាច់ដោយទ្បែកពីឆ្ងាយគេ និងបន្តវិធានការណ៍ធ្វើតេស្ត៍លើកទី ២ បន្តទៀតដើម្បីឱ្យកាន់ច្បាស់លាស់បន្ថែម៕

Soccer-match-blackout-in-North-Korea-draws-complaints

ប្រភព៖ Reuters

 

Loading...