អាស៊ីអឺរ៉ុប ក្រសោបពានគ្រូបង្វឹកល្អ និង កីឡាករល្អ ប្រចាំខែចុងក្រោយនៃ លីគកំពូលកម្ពុជា

0
492

នៅថ្ងៃពុធ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ កន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសអំពីសមាសភាពជ័យលាភី គ្រូបង្វឹកល្អបំផុត និង កីឡាករល្អបំផុតរបស់ខ្លួនប្រចាំខែ តុលា ដែលសុទ្ធតែជាបេក្ខភាពមកពីក្លិបអាស៊ីអឺរ៉ុបទាំង ២ ។

ក្នុងនោះដែរពានរង្វាន់ កីឡាករល្អប្រចាំខែតុលា បានទៅលើកីឡាករខ្សែប្រយុទ្ធលេខ៩ របស់អាស៊ឺអឺរ៉ុប ABEE NDJOO HURBER ក្រោយពីជាប់ជាកីឡាល្អជាងគេប្រចាំការប្រកួតចំនួន​ ៤ សប្តាហ៍ជាប់ៗគ្នា (១៧, ១៨, ១៩ និង ២០) ។

ចំណែកឯពានរង្វាន់គ្រូបង្វឹកល្អជាងគេប្រចាំខែ តុលា នេះ បានទៅលើ លោក​ សុក វាសនា ដែលដឹកនាំក្រុមឱ្យទទួលជ័យជម្នះ ៣ ប្រកួត ក្នុងចំណោម ៤ ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុប ។

គួរឱ្យដឹងដែរថា ក្លិបអាស៊ឺអឺរ៉ុប បានបញ្ចប់រដូវកាល ២០២០ របស់ខ្លួន ដោយឈរនៅចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមក្រុមទាំង ១៣ ដែលនឹងបន្តឈរជើងប្រកួតនៅលីគកំពូលកម្ពុជា រដូវកាល ២០២១ ជាបន្តទៀត ៕

ប្រភព៖ ​AEU

Loading...