ទីបំផុត​ Champions League រកឃើញ​ក្រុម ៤ ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ហើយ​

0
219

Seviila, Chelsea, FC Barcelona និង Juventus បាន​ឈានទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ហើយ បន្ទាប់​បានទទួល​ជ័យ​ជំ​ន្នះ​ក្នុង​ការប្រកួត​ក្របខណ្ឌ UEFA Champions League រដូវ​កាល ២០២០-២០២១ កាលពីយប់​ថ្ងៃទី ២៤ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ នេះ ​។​

សម្រាប់​ការប្រកួត​យប់មិញ​នេះ​ក្រុម​នៅក្នុង​ពូ​ល​ E ក្លិប FC Krasnodar ចាញ់ Sevilla ១-២, Rennes ១-២ Chelsea ហើយ​សម្រាប់​ពូ​ល G វិញ Dynamo Kyiv ចាញ់ FC Barcelona ០ ទល់នឹង ៤ និង​មួយគូទៀត Juventus យកឈ្នះ Ferencvaros ២ ទ់នឹង ១ លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម​ទាំង ៤ ខាងលើ​ បាន​ឈានទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយដោយនៅសល់ ២ ប្រកួតទៀតនៅក្នុងដៃ ​។​

ដោយ​ទ្បែ​ក​ចំពោះ​គូរ​ផ្សេងៗ​ដូចជា​ពូ​ល​F ក្រុម Borussia Dortmund ៣-០ Club Brugge, Lazio ៣-១ Zenit Petersburg និង​សម្រាប់​ពូ​ល H Manchester United ៤-១ Istanbul Basaksehir, Paris Saint-Germain ១-០ RasenBallsport Leipzig ៕

Loading...