កីឡាករបាល់ទះ ដែលខ្ពស់ជាងគេបំផុតទាំង ៥ រូប មានម្នាក់មកពីថៃ

0
186

បើនិយាយពីអ្នកកីឡាវិញគឺគេតែងតែប្រាថ្នាបានកីឡាករដែលត្រូវស្តង់ដារ ដោយភាគច្រើនគឺមើលទៅលើកម្ពស់តែម្តង ។​ កីឡាអ្វីក៏ដោយ ប្រសិនបើកីឡាករណាដែលមានកម្ពស់ខ្ពស់គឺតែងតែផ្តល់នូវចំណុចវិជ្ជមានជាច្រើនទៅដល់ក្រុមរបស់គេ ជាពិសេសនោះគឺកីឡាករបាល់ទះ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកកីឡាករបាល់ទះ ៥ រូប ដែលមានកំពស់ខ្ពស់ជាងគេបង្អស់នៅលើពិភពលោកមកបង្ហាញជូនប្រិយមិត្ត ៖

5

  • Morteza Mehrzad ​វ័យ ៣៣ ឆ្នាំ កម្ពស់ ២,៤៦ ម៉ែត្រ ជាកីឡាករបាល់ទះជម្រើសជាតិអ៊ឺរ៉ង់ ។

1

  • Wuttichai Suksara ជនជាតិថៃ ​កម្ពស់ ២,២៤ ម៉ែត្រ ​ទម្ងន់ ១២០ គ.ក ជាអតីតកីឡាករបាល់ទះជម្រើសជាតិថៃ ។

2

  • Dmitrij Muserskiy កម្ពស់ ២,១៨ ម៉ែត្រ ​ទម្ងន់ ១០៤ គ.ក ​វ័យ ៣២ ឆ្នាំ​ ជាកីឡាករជម្រើសជាតិរុស្សី សព្វថ្ងៃលេងនៅលីគកំពូលជប៉ុន​​ ។

33

  • Bartlomiej Lemanski កម្ពស់ ២,១៧ ម៉ែត្រ ទម្ងន់ ១១៥ គ.ក លេងឱ្យជម្រើសជាតិប៉ូឡូញ ។

4

  • Renan Zanatta Buiatti ​វ័យ ៣០ ឆ្នាំ កម្ពស់ ២,១៧ ម៉ែត្រ ទម្ងន់ ១១០ គ.ក ជាកីឡាករជម្រើសជាតិប្រេស៊ីល និង លេងនៅលីគកំពូលបារាំង ៕

55

ប្រភព៖ cts

Loading...