ថ្មីៗនេះគណៈកម្មការរៀបចំការប្រកួតបាល់ទាត់លីគរបស់ប្រទេសថៃទាំងអស់បានសម្រេចចិត្តផ្អាកសកម្មភាពការប្រកួតរហូតដល់ខែក្រោយ។
នេះយោងតាមសេចក្តីការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសថៃសម្រាប់ប្រជាជនដើម្បីចៀសវាងការជួបជុំគ្នាដូចជាការប្រកួតបាល់ទាត់ជាដើម ដើម្បីការពារការរីករាដាលនៃជំងឺកូវីត-១៩ បំលែងខ្លួនថ្មីកំពុងវាយខ្លាំងនៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថាលីគកំពូលវៀតណាម គឺជាលីគតែមួយគត់នៅអាស៊ានដែល បានដំណើរការប្រកួតលីគរបស់ខ្លួននៅពេលនេះ ខណៈដែលពាន National Super Cup របស់គេក៏បានចាប់ផ្តើមដែរកាលពីសប្តាហ៍មុន ៕


ប្រភព៖ Aseanfootball