មកមើលរចនាបថថ្មី នៃរថយន្តដឹកកីឡាករ របស់ក្លិបវិសាខា

0
313

នៅថ្ងៃសុក្រ ទី ០៨ ខែ មករា ឆ្នាំ ២០២១ ​កន្លងទៅនេះ ក្លិបបាល់ទាត់វិសាខា បានបង្ហោះរូបភាពចំនួន ៦ សន្លឹកដែលបង្ហាញអំពីរថយន្តសម្រាប់ដឹកជញ្ជូនក្រុមបាល់ទាត់របស់ខ្លួនចាស់ តែមានការផ្លាស់ប្តូរនូវរចនាបថថ្មី ដែលខុសប្លែកមួយចំនួនធំពីឆ្នាំមុន ។

135287781_3241875602583115_6171401116577932523_o

134418140_3241875845916424_3968831070024395785_o

ចំពោះការរចនាថ្មីនេះ ត្រូវបានធ្វើការបន្ទាន់សម័យ ដោយមានពណ៌ខៀវទឹកប៊ិច និង បន្ថែមរូបតុក្តតា បុរសម្នាក់ដែលជាកីឡាកររបស់ក្លិបបាល់ទាត់មួយនេះ ។ ទោះបីជាផ្លាស់ប្តូរយ៉ាងណាក្តី ក៏ក្លិបមួយនេះនៅតែរក្សានូវនិមិត្តសញ្ញា របស់ក្លិបអមជាមួយនឹងពាក្យ «យើងឆ្ពោះទៅមុខទាំងអស់គ្នា» នៅក្បាលឡានខាងមុខ ។

135366942_3241877572582918_1396244695000853362_o

135817295_3241876195916389_263215327524434631_o

ក្លិបបាល់ទាត់វិសាខា បានធ្វើការអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយកកើតឡើងក្នុងឆ្នាំ ២០១៦ និង បានឡើងមកលីគកំពូលកម្ពុជា នៅឆ្នាំ ២០១៨ ដោយទទួលបានចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំង ៥ ជារៀងរាលឆ្នាំ ហើយ ឆ្នាំ ២០២០ នេះ វិសាខា បានគ្រងជើងឯកពានរង្វាន់សម្តេច និង មានកៅអីទៅលេងពាន ​AFC CUP ឆ្នាំ ២០២១ នេះទៀតផង ៕

135483157_3241875929249749_3207413444402076252_o

134637583_3241875419249800_1078331943385734436_o

ប្រភព៖ វិសាខា

Loading...