Paul Pogba ស៊ុតបញ្ចូលទី ១ គ្រាប់នាទី ៧១ ជួយឱ្យក្រុម Manchester United បានយកឈ្នះក្រុម Burnley ក្នុងលទ្ធផល ០-១ កាលពីយប់ឈានចូលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។
ហើយក្នុងនោះដែល Paul Pogba បាននិយាយក្រោយពីបញ្ចប់ការប្រកួតនោះថា “ ក្រុមរបស់យើងបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ការប្រកួតបន្តដែលយើងត្រូវប៉ះគ្នាជាមួយក្រុម Liverpool ”។
សូមបញ្ជាក់ថាក្រុម Manchester United កំពុងតែឈរលេខ ១ នៅកំពូលតារាង English Premier League ខណៈដែលក្រុម Liverpool ដេញតាមពីក្រោយ។ ចំពោះការប្រកួតរវាងគូរទាំងពីរនេះក្រុម Liverpool ជាមួយក្រុម Manchester United ត្រូវប៉ះគ្នានៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕


ប្រភព៖BBC