លីគកំពូលវៀតណាម ប្រកាសផ្អាក ក្រោយរងឃើញកូវីដ ១៩ ថ្មី ជិត ១០០ នាក់

មានករណីកូវីដ​-១៩ ចំនួន ៨៤ ករណីថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ។
ដោយក្នុងនោះ ១១ ករណី ត្រូវបានរកឃើញនៅភាគខាងជើងទីក្រុង Quang Ninh និង ៧៣ ករណីផ្សេងទៀតស្ថិតនៅក្នុងទីក្រុង Hai Duong ។ cup-vang-1511426968949 a042671611805693-1611809944-16-6406-4042-1611810271_680x408 ករណីកូវីដ-១៩ នេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ នៅក្នុងប្រទេសភូមិផងរបង ជាមួយកម្ពុជា មួយនេះសម្រេចចិត្តបិទការប្រកួតចោលទាំងស្រុងនៅក្នុងទីក្រុងទាំង ២ នេះ ដែលមានក្លិបបាល់ទាត់ចំនួន ២ នៅក្នុងលីគកំពូលវៀតណាម ។ ចំណែកឯ ការប្រកួតផ្សេងៗទៀត ដែលនៅសេសសល់នៅលីគកំពូលវៀតណាម ត្រូវបានប្រកាស​ឱ្យប្រកួតបិទទ្វារសារជាថ្មី ។ vleague-2021-chua-the-tro-lai-the-thuc-thi-dau-cu 143319369_916570209112491_9138381709820239182_o គួរឱ្យដឹងដែរថា លីគកំពូលវៀតណាមបានចាប់ផ្តើមបាន ២ សប្តាហ៍ហើយ ដោយមុននេះមានការអនុញ្ញាតិឱ្យមានអ្នកចូលរួមទស្សនាដល់ទៅចំនួនពាក់កណ្តាលនៃចំនួនកៅអីទាំងអស់ ដែលជាមធ្យមមានអ្នកទស្សនាប្រមាណជាង ៦ ពាន់នាក់ ក្នុងការប្រកួតនីមួយៗ៕ 137556038_905535393549306_2290404875801370011_o hanoi_vodich_4 ប្រភពៈ vnexpress