នៅលីគចិនទេ ក៏ប៉ុន្តែ Kim Min-Jae ត្រូវក្លិបធំៗនៅអង់គ្លេសចែចូវ

0
195

ខ្សែ​ការពារ Kim Min-Jae ​របស់​ក្រុម ​Beijing Guoan ​នៃលីគកំពូលចិន កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗនៅក្របខណ្ឌ English Premier League ក្រោយលេចឮដំណឹងថា រូបគេជិតផុតកុងត្រាពីក្លិបបច្ចុប្បន្ន ។

2021-01-13T221148Z_1650986812_UP1EH1D1PNORZ_RTRMADP_3_SOCCER-ENGLAND-TOT-FUL-REPORT-800x504

1194690109.jpg.0

ក្លិបទាំង ២ នោះរួមមាន តោខៀវ Chelsea និង Tottenham Hotspur ។ ចំពោះកីឡាកររូបនេះ ត្រូវបានគេចាប់អារម្មណ៍ខ្លាំងដោយសារតែមាឌធំ និង កម្ពស់ខ្ពស់ (១៩០ សង់ទីម៉ែត្រ) ខណៈដែលរហ្សសនាមរបស់គេគឺ «The Monster»។ ម្យ៉ាងវិញទៀត រូបគេ គឺត្រូវបានគេស្គាល់ច្បាស់ថា ជាខ្សែការពារដ៏រឹងមាំរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និង លីគកំពូលចិន។

chelsea-and-tottenham

unnamed

គួរឱ្យដឹងថា កុងត្រារបស់ Min-Jae នឹងផុតនៅចុងខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ។ ដូចនេះ ប្រសិនបើក្លិបណាមួយ យករូបគេទៅ នឹងមិនត្រូវការចំណាយថរិកាអ្វីឡើយ ក្រៅពីប្រាក់ខែ៕

GettyImages-1083223506

ប្រភព៖ shoot

Loading...