សេដ្ឋីបាល់ទាត់ម៉ាឡេស៊ី ត្រៀមលុយទិញក្លិប Valencia ពីមហាសេដ្ឋី សិង្ហបូរី

ព្រះអង្គម្ចាស់ Tunku Ismail ibni Sultan Ibrahim និង ជាប្រធានក្លិបបាល់ទាត់ Johor Darul T'azim នៃលីគកំពូលម៉ាឡេស៊ី គឺជាខ្សែរាជវង្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នៅក្នុងប្រទេសម៉ាឡេស៊ី ដោយបច្ចុប្បន្នព្រះអង្គម្ចាស់រូបនេះ កំពុងតែកាន់កាប់ជំនួញជាច្រើនសិបមុខនៅក្នុងដៃ ។ xyx0t37w-720 tmj-jdt ដោយមានចំណងចំណូលចិត្តខាងបាល់ទាត់ខ្លាំង ព្រះអង្គម្ចាស់ត្រូវបាន លោក Peter ​ជនជាតិ​សិង្ហបុរី​ ដែលជាម្ចាស់ក្លិប Valencia នៃលីគកំពូលអេស្ប៉ាញ បញ្វុះបញ្ចូលដើម្បីសាងយកក្លិបនេះ ទៅដឹកនាំបន្តឱ្យមានភាពរីកចម្រើនទៅមុខទៀត ។
ដ្បិតតែមិនទាន់បានចុះកិច្ចព្រមព្រៀងអ្វីជាផ្លូវការក៏ដោយ ក៏ប៉ុន្តែព្រះអង្គម្ចាស់ បានបង្ហាញការពេញចិត្តយ៉ាងខ្លាំង ក្នុងការចូលមកដឹកនាំក្លិបមួយនេះ ។ valencia-20-21-kits-14 Valencia CF v Real Madrid CF - La Liga គួរឱ្យដឹងដែរថា ក្លិបបាល់ទាត់ Johor Darul T'azim គឺជាក្លិបដែលមានជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយបានឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ី ៧ រដូវកាលជាប់ៗគ្នា និង ពាន AFC CUP មួយលើកផងដែរ ។ បច្ចុប្បន្នក្លិបមួយនេះ កំពុងតែលេងនៅក្របខណ្ឌធំបំផុតរបស់ទ្វីបអាស៊ី គឺ AFC Champions League ៕ 190425_tmj ប្រភពៈ Marca