ការប្រកួតនៅសល់របស់កម្ពុជា ក្នុងវគ្គជម្រុះ World Cup និងត្រូវទៅលេងនៅប្រទេសបារ៉ែន

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានប្រកាសអំពីទីតាំងទឹកដីកណ្តាលសម្រាប់ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ដែលប្រទេសបារ៉ែន និងក្លាយជាទីតាំងសម្រាប់ក្រុមទាំង ៥ ប្រចាំពូល C ដែលរួមមានកម្ពុជា ហុងកុង បារ៉ែន អឺរ៉ាក់ និង អឺរ៉ង់ ។ បារ៉ែនត្រូវបានសម្រេចជាទឹកដីកណ្តាល ដោយសារតែមានការថមថយ នៃការរីករាលដាលកូវីដ ១៩ និង មានការលើកលែងនៃការចត្តាឡីស័កសម្រាប់ការប្រកួតកីឡា ដែលជាមូលហេតុចំបងនៃការសម្រេចចិត្តអនុញ្ញាតិឱ្យប្រទេសនេះធ្វើជាម្ចាស់ផ្ទះ ។ សម្រាប់កម្ពុជាវិញ នៅសល់ ៣ ប្រកួតដែលនឹងធ្វើឡើងនៅទឹកដីកណ្តាលនេះ ៖
  • ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១ ៖ បារ៉ែន ប្រកួត កម្ពុជា
  • ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ ៖ អឺរ៉ាក់ ប្រកួត កម្ពុជា
  • ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ៖ កម្ពុជា ប្រកួត អឺរ៉ង់