វិសាខា អាចប្រកួតលីកកំពូលកម្ពុជាវិញបានហើយ ក្រោយចេញលទ្ធផលតេស្តិ៍កូវីដ ១៩ លើកចុងក្រោយ

0
210

កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ ក្លិបបាល់ទាត់វិសាខាបានធ្វើការយកសំណាកលើកទី ១ ក្រោយពីមានអ្នកជំងឺកូវីដ ១៩​ ម្នាក់ បានប៉ះពាល់ជាមួយនឹងបុគ្គលិក និង ក្លិបវិសាខា កាលពីប្រមាណជា ១ សប្តាហ៍មុននឹងការធ្វើតេស្តិ៍លើកទី ១ នេះ ។

នៅល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ នេះ គ្រូពេទ្យបានបញ្ចប់ការយកសំណាកលើកទី ២ ពីក្រុមកីឡាករ គ្រូបង្វឹក និង បុគ្គលិកក្លិបបាល់ទាត់មួយនេះហើយ ។ ចំពោះលទ្ធផលនៃការធ្វើតេស្តិ៍លើកទី ២ នេះ បុគ្គលិក និង កីឡាករ របស់ក្រុមវិសាខា ទាំងអស់ គឺអវិជ្ជមានកូវីដ ១៩ ទាំងអស់គ្នា ។

គួររំលឹកដែរថា​ ក្លិបបាល់ទាត់វិសាខា បានខកខានក្នុងការប្រកួតលីគកំពូលកម្ពុជា អស់រយៈពេល ២ សប្តាហ៍ហើយ ដោយសារតែការធ្វើចត្តាឡីស័ក ក្រោយពីប្រកួតបើករដូវកាលប៉ះក្រុមក្រសួងការពារជាតិ កាលពីថ្ងៃទី ០៧ មីនា​ ឆ្នាំ ២០២១ កន្លងទៅនេះ ៕

Loading...