UEFA Champions League វគ្គ ៨ ក្រុមចុងក្រោយលើកនេះ Salah ត្រូវប្រយ័ត្ន Ramos បន្តិច ទើបបាន

0
137
KIEV, UKRAINE - MAY 26: Sergio Ramos of Real Madrid and Sadio Mane of Liverpool console Mohamed Salah of Liverpool as he leaves the pitch injured during the UEFA Champions League Final between Real Madrid and Liverpool at NSC Olimpiyskiy Stadium on May 26, 2018 in Kiev, Ukraine. (Photo by Michael Regan/Getty Images)

កាលពីថ្ងៃអាទិត្យ ទី ២១ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ នៅ​ឯ​ទីក្រុង Nyon ប្រទេស​ស្វីស​ គណៈកម្មការ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA បានធ្វើការចាប់គូ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ២០២១ ដោយជាលទ្ធផល Real Madrid ត្រូវប៉ះជាមួយនឹងក្រុម Liverpool ។

នេះហាក់ជារឿងគាប់ជួនមែនទែន ដែលក្រុមដែលជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៨ ទាំង ២ បានជួបគ្នាម្តងទៀតនៅវគ្គ ៨ ក្រុមចុងក្រោយនេះ ។ គេនៅចាំមិនភ្លេចទេ កាលពីឆ្នាំ ២០១៨ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលក្នុងជំនួបនោះ Salah បានរងរបួសបាក់ដៃ និង ត្រូវបានសម្រាកព្យាបាលអស់ជាច្រើនខែ ដោយសារតែខ្សែការពារ Sergio Ramos របស់ Real Madrid បានក្រៀកដើម្បីការពារសំណាញ់ទីរបស់ខ្លួន ។

ក្រោយពីដឹងដំណឹងថា ចាប់គូប៉ះគ្នាសារជាថ្មីខ្សែ​ប្រយុទ្ធ Mohamed Salah បានត្រៀមខ្លួនរួចជាស្រេច ដោយនឹងប្តេជ្ញាយកឈ្នះសងសឹកជំនួបកាលពីឆ្នាំ ២០១៨ កន្លទៅឱ្យបាន ។ លើសពីនោះ Salah បានថ្លែងបែបលេងសើចថា លើកនេះប្រហែលជាត្រូវនៅឱ្យឆ្ងាយពី Ramos បន្តិចទើបបាន ៕

ប្រភព ៖ goal

Loading...