តោះមកដឹងប្រវត្តិលម្អិតក្នុងការដឹកនាំ របស់គ្រូបង្វឹកថ្មីជម្រើសជាតិកម្ពុជា

0
3617

កាលពីថ្ងៃទី២៤ ខែមិនា កន្លងទៅ សហព័ន្ធបាល់ទាត់កម្ពុជាបានបន្តកិច្ចសន្យាថ្មីជាមួយអ្នកចាត់ការក្រុមលោក Keisuke Honda ប៉ុន្តែ រឿងដ៏គួរឲ្យសោកស្តាយ គឺ គ្រូបង្គោលលោក Felix Dalmas ដែលធ្លាប់បានជួយក្រុមកម្ពុជាបង្កើតប្រវត្តិសាស្រ្តថ្មីក្នុងព្រឹត្តិការណ៍ Sea Games ២០១៩ មិនបានបន្តដំណើរជាមួយគ្នាហើយដោយសារមានធុរៈផ្ទាល់ខ្លួន។ ដូច្នេះទើបលោក Honda ត្រូវជ្រើសរើសលោក Hirose ជាសហការីថ្មីរបស់លោក និង ត្រូវបានសហព័ន្ធប្រកាសតែងតាំងជាគ្រូបង្គោលតែម្តង។

លោក RYU HIROSE នឹងចូលកាន់តំណែងចាប់ពីពេលនេះតទៅ ជាគ្រូបង្គោលថ្មី របស់ក្រុមជម្រើសជាតិកម្ពុជា ដោយដឹកនាំដោយអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលទើបតែទទួលកុងត្រាថ្មីរហូតដល់ឆ្នាំ​២០២៣ ។

លោក HIROSE កើតនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ១៩៥៦ បច្ចុប្បន្នមានវ័យ៦៥ឆ្នាំ ជាជនជាតិជប៉ុន។ កាលពីដើមឡើយ លោកជាអតីតកីឡាកររបស់ក្រុម​ Teikyo High School-Chuo University។ ក្នុងការងារជាគ្រូបង្វឹក លោកកំពុងតែកាន់នូវអាជ្ញាប័ណ្ណ JFA Official S-Class License របស់ប្រទេសជប៉ុន។ លោកធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១ ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និង ជាគ្រូបង្វឹករបស់ក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ ។ ហើយចុងក្រោយបង្អស់លោកបានធ្វើជាអ្នកដឹកនាំយុវជនរបស់ក្លិបខ្លាំងនិងមានធនធានមួយរបស់លីគកំពូលចិន Guangzhou R&F F.C ៕

ប្រភពៈ Khmerload

Loading...