ហុងដា បញ្ចេញវីដេអូ ប្តេជ្ញាចិត្តនាំកម្ពុជាឆ្ពោះទៅរកមេដាយមាស ស៊ីហ្គេម ២០២៣

0
350
Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍តាមរយៈវីដេអូ ដែលត្រូវបានផ្សព្វផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយលោកបាននិយាយថា យើងនឹងហើយថា មានក្រុមជម្រើសជាតិជាច្រើន ដែលខ្លាំងៗ ប៉ុន្តែយើងនឹងព្យាយាមយកឈ្នះក្រុមជម្រើសជាតិទាំងនោះ។
លោក Keisuke Honda បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជារីករាយ ក្នុងការបន្តកុងត្រាជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងតួនាទីជាអ្នកចាត់ការទូទៅ ដែលគោលដៅរបស់ពួកយើង គឺការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ ដូចបានដឹងហើយ មានក្រុមជម្រើសជាតិជាច្រើន ដែលខ្លាំងៗជាងយើង ប៉ុន្តែយើងនឹងព្យាយាមយកឈ្នះក្រុមទាំងនោះ។ សូមអរគុណ ដែលតែងតែគាំទ្រពួកយើងកន្លងមក ហើយសូមបន្តគាំទ្រពួកយើង។ ជួបគ្នាឆាប់ៗ នៅក្នុងប្រទេសកម្ពុជា»។
May be an image of 5 people and text
សូមរំឭកថា លោក Keisuke Honda បានមកធ្វើជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាមួយគ្រូបង្គោល គឺលោក Felix G. Dalmas ដែលជាជនជាតិអាហ្សង់ទីន ជាផ្លូវការកាលពីថ្ងៃខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០។ នេះការបន្តកិច្ចសន្យាថ្មីរបស់ Keisuke Honda ដើម្បីដឹកនាំក្រុមជម្រើសជាតិឈុតធំ និងឈុតយុវជនអាយុក្រោម២៣ឆ្នាំ សម្រាប់ការប្រកួតអន្តរជាតិនានា ជាពិសេសគឺគោលដៅធំចំពោះមុខឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែអតីតគ្រូបង្គោលអាហ្សង់ទីនមិនបានបន្តដឹកនាំបន្តជាមួយលោក Honda នោះទេ ដោយជំនួសដោយគ្រូបង្គោលថ្មីជាជនជាតិជប៉ុនដូចគ្នា គឺលោក RYU HIROSE៕

ប្រភព៖ CAMSOC

Loading...