Luka Modric បំបែកកំណត់ត្រាមួយក្នុងវគ្គជម្រុះ World Cup ឱ្យក្រូអាត

0
90

កាលពីយប់រំលងអាធ្រាត្រថ្ងៃទី ៣០ ឈានចូលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១​ កន្លងទៅនេះ ក្នុងវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំទ្វីបអឺរ៉ុប ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បាន​យក​ឈ្នះ​ក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេស​ស៊ីប​ ដោយលទ្ធផល ១ ទល់នឹង ០ ។

ក្នុងការប្រកួតនេះផងដែរ គឺជាការ​បង្ហាញខ្លួនលើកទី ១៣៥​ ប្រកួត របស់ខ្សែ​បម្រើ Luka Modric ឱ្យក្រុមជម្រើសជាតិរបស់ខ្លួន ដែលជាការបំបែកកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធក្រូអាត Darijo Srna ដែលបានលេងឱ្យជម្រើសជាតិក្រូអាតបាន ១៣៤ ប្រកួត ។

កំណត់ត្រានេះ ខ្សែ​បម្រើ Luka Modric ធ្វើបាននៅក្នុងវ័យ ៣៥ ឆ្នាំ ។ មិនត្រឹមតែប៉ុណ្ណោះ ខ្សែ​បម្រើ Luka Modric​ ក៏មានកំណត់ត្រាជាច្រើនទៀត ដូចជាបានជួយក្រុមឱ្យឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ និង ឈ្នះពានកីឡាករល្អបំផុតប្រចាំពាននេះផងដែរ ៕

ប្រភព ៖ goal

Loading...