ឈ្នះមែន តែលោក Nestor ថាប្រកួតល្ងាចមិញ អាស៊ីអឺរ៉ុបលេងបានល្អ និង ខ្លាំងជាងក្រុមខ្លួន

0
219

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ទាំង​ប្រផិត​ប្រផើយដោយ​លទ្ធផល ៤-៣ ក្នុង​ជំនួប​សប្ដាហ៍​ទី​៥ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន AEU Sport Park កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១។ ប៉ុន្ដែ​លោក Conor Nestor បាន​សរសើរ​ក្រុម​អាស៊ី​អឺរ៉ុបពិតជា​ធ្វើ​បានល្អ ទោះបី​ពួកគេ​បាន​របូត ៣​ពិន្ទុ​ក្នុង​ដៃ​ក៏ដោយ​​ ។​​

May be an image of 1 person, playing a sport and text

ក្រោយ​ចប់​ការប្រកួត​លោក សុក វាសនា គ្រូ​បង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំងចំពោះ​ការ​របូត ៣​ពិន្ទុ​ក្នុងជំនួប​ទល់នឹង​ក្រុម​ខ្លាំង​នេះ ប៉ុន្ដែ​លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ថ្លែង​កោតសរសើរចំពោះ​ក្រុម​ម្ចាស់ផ្ទះ ដោយ​លោក​លើកឡើងថា ការប្រកួត​នេះអាស៊ី​អឺរ៉ុប​ធ្វើបាន​ល្អប្រសើរ​ ជាង​ក្រុម​ខ្លួន​ទៀតផង។ ដូច្នេះ​លោក​រំពឹងថា ប្រកួត​បន្ទាប់​អាស៊ី​អឺរ៉ុបនឹង​ធ្វើបាន​កាន់តែ​ល្អប្រសើរ។​

May be an image of 1 person and text

តាមរយៈ​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងឡើងឈរ​លេខ​រៀង​ទី​២ ក្នុង​តារាង​ពិន្ទុ​បណ្ដោះអាសន្នដោយមាន ៩​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ​ទាំង ៣​ប្រកួត តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ ១​ពិន្ទុ គ្រាន់តែ​អង្គ​រថា​យ​ហ្គឺ​របាន​ឆ្លងកាត់ ៤​ប្រកួត​លើស​ក្រុម​ទាំងពីរ ជាមួយ​លទ្ធផល​ឈ្នះ​៣ និង​ស្មើ១ មាន ១០​ពិន្ទុ​ក្នុង​ដៃ៕

No photo description available.

ប្រភព៖ BTV

Loading...