បូរីស ៖ មិនមែនជាការក្រអឺតក្រទមទេ យើងឈ្នះដោយសារតែយើងប្រឹងខ្លាំង

0
167

កាលពីថ្ងៃទី ០៦ មេសា ឆ្នាំ ២០២១ កន្លងទៅនេះក្លិបបាល់ទាត់ភ្នំពេញក្រោនបានយកឈ្នះក្រុមបាល់ទាត់បឹងកេត ដោយលទ្ធផល ២ ទល់នឹង ១ នៅលើទឹកដីកីឡដ្ឋាន Cambodia Airway Stadium របស់បឹងកេត ដែលនេះគឺជាការចាញ់ក្នុងទឹកដីលើកទី ២ ក្នុង ២ ប្រកួតបើករដូវកាលរបស់បឹងកេត ។

May be an image of 1 person, standing, outdoors and text

ក្រោយពីបញ្ចប់ការប្រកួតនេះ កីឡាករខ្សែបម្រើ-ការពារឆ្នើមរបស់ភ្នំពេញក្រោន កុកបូរីស បានថ្លែងអំពីការខិតខំប្រឹងប្រែង និង ប្តេជ្ញាចិត្តរបស់ក្រុមទាំងមូលថា ៖

May be an image of 1 person and playing football

«យើងបង្ហាញថាឆ្នាំនេះយើងពិតជាយកចិត្តទុកដាក់ចំពោះការខកចិត្តរបស់យើងកន្លងមក ក្នុងការនាំយកពានរង្វាន់លីគកំពូលកម្ពុជា ត្រលប់មកផ្ទះវិញជាលើកទី៧។ ឆ្លងកាត់ការហ្វឹកហាត់ចំនួន ១០៨លើក ប្រជុំវីដេអូយុទ្ធសាស្ត្រ ជាង ៥០លើក។ យើងរងទុក្ខលំបាកច្រើនក្នុងកំឡុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែយើងអាចឃើញថាការខិតខំប្រឹងប្រែងបានចេញជាផ្លែផ្កាខ្លះៗហើយ។ ជាមួយនឹងការខិតខំប្រឹងប្រែងទាំងកម្លាំង និងការប្រមូលអារម្មណ៍ យើងបានកែប្រែពីលទ្ធផលអវិជ្ជមានទៅជាលទ្ធផលមួយដែលអស្ចារ្យជាមួយក្រុមជើងឯកឆ្នាំមុន ហើយវាដូចដែលអ្វីដែលយើងបានធ្វើជាមួយវិសាខាដែរ។» បុរីស បានបន្ត។

May be an image of 2 people, people standing, people playing sport and outdoors

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបន្តទៀតថា៖ «នេះមិនមែនជាការក្រអឺតក្រទមទេ នៅពេលខ្ញុំនិយាយជាមួយ Oleg ហើយក្រុមដ៏អស្ចារ្យនេះយើងទទួលបានជ័យជម្នះចំនួន ១៧លើក ក្នុង ១៧ប្រកួត ចាប់តាំងពីយើងចាប់ផ្តើមការប្រកួតមុនបើករដូវកាល (Pre season)។ យើងត្រូវបន្តដំណើរទៅមុខទៀត ហើយកុំមើលងាយគូប្រកួតរបស់យើង និងគោរពពួកគេ ប៉ុន្តែឆ្នាំនេះយើងចង់បង្កើតអ្វីដែលអស្ចារ្យ ហើយនេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ។ សូមអរគុណ និងអរគុណដល់អ្នកគាំទ្រទាំងអស់ដែលគាំទ្រពួកយើងនៅពីក្រោយអេក្រង់របស់អ្នក។ មិនយូរប៉ុន្មានយើងនឹងត្រូវការអ្នកនៅកីឡដ្ឋានស្មាតអរអេសអិន ហើយអបអរជាមួយគ្នា។»

May be an image of 1 person and playing football

Loading...