ការពិត ឈិន ឈឿន ស្រឡាញ់លេខ ១៧ គ្រប់កាលៈទេស ដោយសារតែបែបនេះសោះ

0
144

រិយមិត្តមានដឹងទេថា១៧ ជាលេខដែល ឈិន ឈឿន ស្រលាញ់និងចូលចិត្តខ្លាំងបំផុត។ តើហេតុអ្វីបានជាខ្សែបម្រើស្លាបចាស់វស្សាពេញចិត្តយ៉ាងនេះ?

មូលហេតុដែលឈិនឈឿនចូលចិត្ត ពីព្រោះវាជាលេខនាំសំណាង ជាលេខធ្វើឱ្យរូប​គេជាប់ជម្រើសជាតិ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងជាថ្ងៃភរិយាជាទីស្រាលាញ់​​ចាប់​កំណើត។

កីឡាកររបស់ TIFFY ARMY បានពន្យល់ថា ៖«លេខ១៧ដែលខ្ញុំស្រលាញ់ ទីមួយលេខដែលខ្ញុំចាប់ផ្ដើមពាក់ បើយចាប់ផ្ដើមមានឈ្មោះ ចាប់ផ្ដើមចូលជម្រើសជាតិ ហើយកេរ្តិ៍ឈ្មោះរបស់ខ្ញុំចាប់ផ្ដើមល្បី ជាលេខសំណាងរបស់ខ្ញុំ ហើយមួយទៀត១៧ជាលេខជាថ្ងៃកំណើតរបស់ប្រពន្ធខ្ញុំ ចឹងហើយទើបខ្ញុំស្រលាញ់ពេញចិត្ត មិនអាចចោលលេខ១៧ហ្នឹងទេ»។

គួរបញ្ជាក់ថា អតីតកីឡាករព្រះខ័នស្វាយរៀង ចាប់ផ្ដើមជាប់ជម្រើសជាតិនៅអំឡុងឆ្នាំ២០១២ និងបានរៀបការជាមួយអ្នកស្រី ចន្ធី ប៉ូឡែន នៅឆ្នាំ២០១៦។ បច្ចុប្បន្នអ្នកទាំងពីរ ទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់៕

Loading...