ក្នងកុងត្រាខ្ចីជើង សឿត បារាំង មិនអាចបង្ហាញខ្លួនទល់នឹង ភ្នំពេញក្រោនបានឡើយ

0
154

​រដូវ​កាល​២០២១​នេះ សឿត បារាំង មិន​អាច​ជួយ​ Tiger លេង​ទល់​ក្រុម​ភ្នំពេញ​ក្រោន​ទាំង​ពីរ​ជើង​​​បាន​ទេ ​ដោយសារ​ហេតុ​ផល​សំខាន់​ទាក់​ទង​​ការ​ចុះ​កុង​ត្រា​ខ្ចីជើង​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​ក្នុង​កិច្ច​ព្រមព្រៀង​របស់​ក្លឹប​ទាំង​ពីរ​។

​ទាក់​ទង​ចំណុច​នេះ​ បារាំង បាន​​ឲ្យ​ដឹង​ថា ​«រដូវ​កាល​នេះ​ក្នុង​ការ​លេង​ទល់​ក្រុម​ចាស់ ភ្នំពេញ​ក្រោន ខ្ញុំ​មិន​អាច​បង្ហាញ​ខ្លួនបាន​ទេ ដោយសារ​ការ​ចុះ​កុង​ត្រា​ខ្ចី​ជើង​នោះ​ក្លឹប​បាន​ព្រម​ព្រៀង​គ្នា​រួច​ហើយ​ទាក់​ទង​ចំណុច​​នេះ​​​»។ ទោះ​​ជា​យ៉ាង​ណា​ខ្សែ​ការពារ​ឆ្នើម​របស់កម្ពុជា​រូប​នេះ​ជឿ​ថា ការ​ប្រកួត​នេះ​នឹង​​ធ្វើ​ឡើង​ដោយ​ភាព​ជក់​ចិត្ត។

សម្រាប់​ការ​ចាប់​ផ្ដើម​រដូវ​កាល​នេះ​របស់ Tiger ត្រូវ​បាន​គេ​មើល​ឃើញ​ថា ហាក់​មាន​ភាព​លេចធ្លោ​​ខ្លាំង ដោយ​ឆ្លង​កាត់​ការប្រកួត​ចំនួន ៤ លើក​ឈ្នះ​៣ លើក​ និង​ស្មើ​១​កំពុង​ស្ថិត​នៅ​កំពូល​តារាង​​។ ដោយ​ឡែក​ការ​​ប្រកួត​លីគ​កំពូល​កម្ពុជា​ពេល​​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ពន្យា​រ​ពេល​​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ដោយសារ​ការ​រិករាល​ដាល​នៃ​ជម្ងឺ​កូវីដ ១៩ ​៕

Loading...