សាហាវមែន ! កីឡាករ MMA មីយ៉ាន់ម៉ា ត្រូវយោធានមីយ៉ាន់ម៉ា ចាប់ខ្លួន ព្រោះបង្ហោះរូបធម្មតាមួយសន្លឹក

0
236

កីឡាករប្រដាល់ក្បាច់គុនចម្រុះ ភូមា Phoe Thaw ត្រូវបានយោធាភូមាចាប់ឃាត់ខ្លួន នៅក្នុងប្រទេសភូមាភ្លាមៗ បន្ទាប់ពីរូបគេបានបង្ហោះរូបមួយសន្លឹកនៅលើសង្វៀនប្រដាល់ ដោយសរសេរថា «ខ្ញុំខ្លាំង» ដោយមានដាក hastage ថា «មិនចុះចាញ់» ។

ក្រោយពីទទួលបានព័ត៌មាននេះ កីឡាករកូនកាត់អាមេរិកាំង-ភូមា Aung La N Sang ដែលត្រូវបានគេស្គាល់តាមរហ័សនាម «The Phyton» ជាម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ប្រភេទ Middle Weight ដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសចំពោះរបបសឹកភូមា ចំពោះការចាប់ខ្លួននេះ ដែលមិនសមហេតុផលមួយនេះ ។ គេបានបន្ថែមថា ដៃគូរួមអាជីពរបស់គេមិនបានធ្វើអ្វីខុសឡើយ រូបភាព និង ខ្លឹមសារទាំងនោះមិនបានប៉ះពាល់ដល់របដ៏អាក្រក់អ្នកឡើយ ។

គួរឱ្យដឹងដែរថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានធ្លាក់ក្នុងវិបត្តិនយោបាយសារជាថ្មី កាលពីដើមខែកុម្ភៈកន្លងទៅនេះ ក្រោយពីមេដឹកនាំយោធាផ្តាច់ការភូមា ធ្វើរដ្ឋប្រហារទម្លាក់លោកស្រី Aung San Suu Kyi ហើយប្រកាសឡើងកាន់អំណាចក្តោបក្តាប់ប្រទេសភូមា ឱ្យធ្លាក់ទៅក្នុងរបបដឹកនាំយោធាផ្តាច់ការវិញ ៕

ប្រភព ៖ channelnewsasia
Loading...