មកដឹងពីមូលហេតុ Antoine Pinto កាត់ខ្មែរសោះ មិចបានទៅលេងតំណាងឱ្យថៃ

0
322

កីឡាករប្រដាល់មួយថៃដ៏ល្បីលំដាប់ពិភពលោក Antoine Pinto កាលពីម្សិលមិញនេះ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម ដោយមានភ្ជាប់រូបភាពទង់ជាតិខ្មែរផងនោះ បានប្រកាសថាខ្លួនគឺមានកាត់ខ្មែរ ២៥% នោះគឺដោយសារតែខ្លួនមានម្តាយជាកូនកាត់ខ្មែរបារាំង ខណៈដែលឪពុករបស់គេគឺជាជនជាតិបារាំងសុទ្ធ​ ។ ការរទម្លាយនេះត្រូវបានគេប្រកាស បន្ទាប់ពីមានមហាជនជាច្រើនបានលើកឡើងថា តារាប្រដាល់រូបនេះមានមុខមាត់សង្ហាខ្លាំងបែបអាស៊ីបើទោះបីជាកើតនៅប្រទេសបារាំង ។

Antoine Pinto មិនមែនជាកូនកាត់ថៃឡើយ ក៏ប៉ុន្តែដោយសារតែកីឡាកររូបនេះហ្វឹកហាត់ប្រដាល់នៅក្នុងប្រទេសថៃតាំងពីកុមារមកម្ល៉េះទើបធ្វើឱ្យគេល្បីល្បាញខ្លាំងនៅប្រទេសថៃ ។

គួរឱ្យដឹងដែរថា កីឡាករល្បីរូបនេះបច្ចុប្បន្នត្រូវបានគេចាត់ទុកជាកីឡាករកំពូលថៃមួយរូប ដែលកំពុងតែគ្រងខ្សែក្រវ៉ាត់លំដាប់ពិភពលោកជាច្រើនផ្នែកប្រដាល់មួយថៃ ៕

Loading...