កីឡាករប្រដាល់មួយថៃ លំដាប់ពិភពលោក Antoine Pinto ប្រកាសថាជាកូនខ្មែរ

0
184

មហាជនប្រាកដជាស្គាល់រួមកហើយ តារាសម្ដែង និង អ្នកប្រដាល់ថៃល្បីឈ្មោះ លោក Antoine Pinto ជនជាតិបារាំង ប្ដូរទីលំនៅទៅរស់នៅប្រទេសថៃតាំងតែពីក្មេងៗ ជាមួយក្រុមគ្រួសារ រហូតលោកអាចនិយាយភាសាថៃបានយ៉ាងល្អ ។ ដោយក្នុងនោះដែរ តារាសម្ដែង និង កីឡាករសង្ហារូបនេះ មានបងប្អូនចំនួន ៣ នាក់ លោកជាកូនទី ២ ក្នុងគ្រួសារ ។

កន្លងមកមានមហាជនអ្នកគាំទ្រលោកជាច្រើនតែងតែសង្ស័យថា លោកទំនងជាកូនបារាំងកាត់ថៃ ព្រោះថាមុខមាត់លោកហាក់បីដូចកាត់មកខាងអាស៊ី មិនមែនកាត់អឺរ៉ុបឡើយ ។ ជុំវិញមុខមាត់បែបអាស៊ីនេះ ពិតធ្វើឱ្យមហាជននៅតែងឿងឆ្ងល់ ។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមចំពោះអ្នកគាំទ្រ ដោយហេតុថា សុខៗ Antoine Pinto បានចេញមកស្រាយចម្ងល់របស់អ្នកគាំទ្រដែលតែងតែឆ្ងល់មករយៈពេលជាយូរ ។

ជាមួយគ្នានោះលោកបានសរសេររៀបរាប់លើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោកថា កន្លងមកមានបងប្អូនជាច្រើនដែលតែងសង្ស័យលោកថាជាកូនបារាំងកាត់ថៃមែនអត់? ព្រោះថាឃើញមុខមាត់ហាក់បីដូចជាងដូចអាស៊ី ។ ទន្ទឹមនឹងចម្ងល់នេះលោកបានប្រាប់ថា លោកមានឪពុកជាជនជាតិបារាំង ហើយម្ដាយជាកូនបារាំងកាត់ខ្មែរ ដូចនេះលោកក៏មានឈាមជ័រជាអាស៊ី ២៥% ដែរ ។

មិនត្រឹមប៉ុណ្ណោះ ក្នុងសារនោះលោកក៏បានសរសេរភាសាខ្មែរថែមទៀតផង ដោយសរសេរថា «ខ្ញុំក៏ជាជនជាតិខ្មែរដែលស្រឡាញ់» ។ ទន្ទឹមនឹងឃើញ បែបនេះពិតធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលណាស់ និង រំភើបណាស់ ព្រោះកន្លងមកមានមហាជនច្រើនណាស់ដែល យល់ថាលោកជាកូនកាត់ថៃ តែតាមពិតលោកជាកូនកាត់ខ្មែរទៅវិញទេ ៕

Loading...