លេចធ្លាយ កីឡដ្ឋានធម្មតាមួយនៅចិន មានរូបរាងស្រដៀងកីឡដ្ឋានមរតកតេជោ

​កីឡដ្ឋាន​មរតក​តេជោ ​​តាម​គម្រោង​នឹង​សាងសង់​រូច​រាល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​។
​កីឡដ្ឋាន​ជាតិ​ដ៏​ធំ​និង​ស្រស់​ស្អាត​ខាង​លើ​នេះ ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រុមហ៊ុន​ចិន ​ហើយ​វា​ក៏​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​កម្ពុជា​ផង​ដែរ។
​ពហុ​កីឡដ្ឋាន​នេះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ពិធី​បើក​ បិទ​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។
​យ៉ាងណាមិញ ​បើ​និយាយ​ពី​ម៉ូដ​របស់​កីឡដ្ឋាន​នេះ ​គេ​ក៏​បាន​ចាប់​អារម្មណ៍​ទៅ​លើ​កីឡដ្ឋាន​មួយ​នៅ​Hangzhou ​ដែល​មើល​ទៅ​ស្រដៀង​នឹង​កីឡដ្ឋាន​មរតក​តេជោ​ដែរ។ ​កីឡដ្ឋាន​នៅ Hangzhou ​នោះ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩៤ ​និង​បាន​ធ្វើ​ជា​កន្លែង​រៀប​ចំ​កម្មវិធី​ធំ​ៗ​ជា​ច្រើន។ ​ដោយ​វា​ជា​ពហុ​កីឡដ្ឋាន​ធំ ​ចិន​ក៏​មាន​គម្រោង​យក​កីឡដ្ឋាន​មួយ​នេះ ​ធ្វើ​ជា​កន្លែង​ប្រកួត Asian Games 2022 ​ផង​ដែរ។ ​ចង់​ដឹង​ថា​ដូច​គ្នា​ឬ​អត់​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ​៖

ប្រភព៖ SABAY