សែនស្តាយ ! Christian Eriksen អាចនឹងត្រូវបញ្ឈប់ពីបាល់ទាត់ ព្រោះរកឃើញថាមានបញ្ហាបេះដូង

0
145

Christian Eriksen ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ Inter Milan បានរួចផុតពីសេចក្តីស្លាប់ហើយនេះ បើតាមការបញ្ជាក់ពីគ្រូពេទ្យរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ដាណីម៉ាក ដែលជាអ្នកសង្រ្គោះបន្ទាប់រូបគេភ្លាមៗនៅលើទីលាន ។

Christian Eriksen កំពុងតែសង្គ្រោះនៅមន្ទីរពេទ្យ ដោយគ្រូពេទ្យព្យាយាមបំប៉នស្មារតី និង កម្លាំងឡើងវិញ ក្រោយពីហេតុការណ៍ដួលសន្លប់នៅលើទីលាន ក្នុងជំនួបបើកឆាក Euro ដោយ ដាណីម៉ាក ប៉ះ ហ្វាំងឡង់ ដែលធ្វើឱ្យការប្រកួតពន្យារពេលអស់ជាច្រើនម៉ោង ។

គ្រូពេទ្យបានបង្ហើបថា កីឡាកររូបនេះនឹងជាសះស្បើយ ១០០ ភាគរយ តែអាចនឹងត្រូវបញ្ឈប់អាជីពបាល់ទាត់នេះ ដោយសារតែគេអាចនឹងមានបញ្ហាបេះដូងនេះកើតឡើងម្តងទៀត ជាក់ជាមិនខាន ។ ដូចនេះ ដើម្បីបញ្ជៀសពីហានិភ័យដល់អាយុជីវិត គួរតែបញ្ឈប់អាជីពមួយនេះ ៕

ប្រភព ៖ dailymail

Loading...