មិនចោល James Rodríguez លោក Carlo Ancelotti មកដល់ Real Madrid ភ្លាមដាក់គោលដៅយកភ្លែត

កាលពីពេលថ្មីៗកន្លងទៅនេះ ក្លិប Real Madrid បានប្រកាសនាំយកលោក Carlo Ancelotti មកជំនួសតំណែង Zidane ដើម្បីដឹកនាំក្រុម ក្រោយពីអ្នកចាត់ការក្រុមចាស់ដឹកនាំមិនសូវបានល្អ កាលពីរដូវកាលកន្លងទៅនេះ ។ ក្រោយពីមកកាន់តំណែងថ្មីៗនេះ លោក Carlo Ancelotti បានធ្វើការស្នើរសុំទៅដល់ថ្នាក់ដឹកនាំក្លិប ដើម្បីធ្វើការនាំយកខ្សែបម្រើប្រយុទ្ធម្នាក់ គឺ James David Rodríguez Rubio មកកាន់ក្លិបរបស់ខ្លួន ដើម្បីមកពង្រឹងក្រុមឱ្យឡើងជើងវិញ ។ James Rodríguez ត្រូវបានគេដឹងថា គឺជាសិស្សសំណព្វចិត្តរបស់លោក Carlo Ancelotti ដោយលោកបាននាំយកកីឡាកររូបនេះ ទៅកាន់ក្លិបដែលលោកកាន់ ៣ លើកមកហើយ រួមមាន Real Madrid, Bayern Munich និង Everton ៕
ប្រភព ៖ skysport។