នៅចាំ Fernando Torres ទេ ? គាត់ចូលនិវត្តន៍ពេលណា ?

នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ អតីតកីឡាករជើងខ្លាំងរបស់លីគកំពូលអេស្ប៉ាញ Fernando Torres បានប្រកាសពីការបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួន ក្រោយពីបានចំណាយពេលជាង ២០ ឆ្នាំ ក្នុងអាជីពនេះ ។ នៅថ្ងៃចុងក្រោយនោះ គឺជាថ្ងៃដែលកីឡាករខ្សែប្រយុទ្ធកម្ពស់ខ្ពស់រូបនេះ បានអស់កិច្ចសន្យានៅក្លិបលីគកំពូលជប៉ុន Sagan Tosu ដែលជាទីដែលគេប្រកបអាជីពចុងក្រោយអស់ពេល ១ រដូវកាល ក្រោយពីផ្ទេរមកពី AT Madrid ក្នុងឆ្នាំ ២០១៨ ។ គួរឱ្យដឹងថា Fernando Torres បានចាប់ផ្តើមជាមួយ AT Madrid កាលពីឆ្នាំ ២០០១ ហើយផ្ទេរទៅក្លិបល្បីៗលំដាប់ពិភពលោកជាច្រើនដូចជា Liverpool, Chelsea, AC Milan មុននឹងត្រលប់មកទឹកដីដើម AT Madrid វិញនៅឆ្នាំ ២០១៦ ៕
ប្រភព ៖ La Liga។